Posts

វត្តបាកាន ( ខ្មែរ: វត្តបាកាន )

Image
  វត្តបាកាន  ( ខ្មែរ:   វត្តបាកាន  ) វត្តបាកាន  ( ខ្មែរ:   វត្តបាកាន  ) គឺជាវត្តអារាមព្រះពុទ្ធមួយនៅ   ឃុំត្រពាំងជង   ស្រុកបាកាន   ខេត្តពោធិ៍សាត់   ក្នុង   ប្រទេសកម្ពុជា   ។ វា​ជា​វត្ត​សកម្ម​ចំណាស់​បំផុត​មួយ​ក្នុង​ប្រទេស ដែល​គេ​គិត​ថា​មាន​អាយុ​យ៉ាង​តិច ៨០០ ឆ្នាំ​មក​ហើយ វត្តបាកាន បានកសាងឡើងក្នុងសតវត្សរ៍ទី១៤ (ប្រហែលជាក្នុងអំឡុងឆ្នាំ១៣៩៥) ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៩។ វត្តបាកាន មានចម្ងាយប្រមាណជា ១៧គីឡូម៉ែត្រពីទីរួមខេត្ត ដែលស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងនោះព្រះចៅអធិការវត្តបច្ចុប្បន្ន មានព្រះនាម ឡាយ កន។ ទីតាំងត្រង់ម្តុំនេះ ពីអតីតកាល គឺជាតំបន់ជនជាតិជងរស់នៅ ទើបបានជាមានជាប់ឈ្មោះថាត្រពាំងជង រហូតមកដល់សព្វថ្ងៃ។  [ ១]  [ ២]       អំពីប្រវត្តិវត្តបាកាន និង បដិមាបែរព្រះភ័ក្ត្រទៅទិសខាងលិច : ក/ ពាក្យតំណាលតាមការចងចាំ : កាលពីព្រេងនាយស្ថិតក្នុងរជ្ជកាលព្រះបាទសុរិយាវង្ស បន្ទាប់ពីព្រះអង្គកសាងភ្នំឈ្មោះ ពន្ធនៈ ចេតិយ ប្រតិស្ឋានទុកសម្រាប់សាសនា រួច ហើយព្រះអង្គទ្រង់ចម្រើនធម៌ នៅទីនោ...