វត្តបាកាន ( ខ្មែរ: វត្តបាកាន )
វត្តបាកាន ( ខ្មែរ: វត្តបាកាន )
វត្តបាកាន ( ខ្មែរ: វត្តបាកាន )
គឺជាវត្តអារាមព្រះពុទ្ធមួយនៅ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុង ប្រទេសកម្ពុជា ។
វាជាវត្តសកម្មចំណាស់បំផុតមួយក្នុងប្រទេស ដែលគេគិតថាមានអាយុយ៉ាងតិច
៨០០ ឆ្នាំមកហើយ វត្តបាកាន បានកសាងឡើងក្នុងសតវត្សរ៍ទី១៤
(ប្រហែលជាក្នុងអំឡុងឆ្នាំ១៣៩៥) ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៩។ វត្តបាកាន
មានចម្ងាយប្រមាណជា ១៧គីឡូម៉ែត្រពីទីរួមខេត្ត ដែលស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង
ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងនោះព្រះចៅអធិការវត្តបច្ចុប្បន្ន មានព្រះនាម ឡាយ
កន។ ទីតាំងត្រង់ម្តុំនេះ ពីអតីតកាល គឺជាតំបន់ជនជាតិជងរស់នៅ
ទើបបានជាមានជាប់ឈ្មោះថាត្រពាំងជង រហូតមកដល់សព្វថ្ងៃ។ [១] [២]
អំពីប្រវត្តិវត្តបាកាន និង បដិមាបែរព្រះភ័ក្ត្រទៅទិសខាងលិច :
ក/
ពាក្យតំណាលតាមការចងចាំ : កាលពីព្រេងនាយស្ថិតក្នុងរជ្ជកាលព្រះបាទសុរិយាវង្ស
បន្ទាប់ពីព្រះអង្គកសាងភ្នំឈ្មោះ ពន្ធនៈ ចេតិយ ប្រតិស្ឋានទុកសម្រាប់សាសនា រួច
ហើយព្រះអង្គទ្រង់ចម្រើនធម៌
នៅទីនោះមួយរយៈ ។ សម័យថ្ងៃមួយស្រាប់តែមាន ហេតុអស្ចារ្យមួយកើតមានឡើង
គឺដើមពោធិ៍មួយដើមអណ្ដែតបញ្ច្រាសទឹក មិនដឹងជាមកអំពីទីណា មតិខ្លះថាដែលទេវតានិម្មិតមកពីបឹងទន្លេសាបមកតាមដងស្ទឹងពោធិ៍សាត់ឡើងមកដល់ទីកន្លែងមួយមិនប្រាកដឈ្មោះភូមិ
ត្រូវបានអ្នកស្រុកប្រទះឃើញហេតុអស្ចារ្យនេះ ក៏តាំងនាំគ្នាចុះបួងសួងអធិដ្ឋាន សុំយាងដើមពោធិ៍នោះមកដាំនៅទីនេះ
ដើម្បីបានថែរក្សាទុកជាទីសក្ការៈបូជា សុំសេចក្តីសុខដល់កូនចៅនៅភូមិស្រុក ។
ប៉ុន្តែពោធិ៍មិននៅស្ងៀមមួយកន្លែងឡើយ
ចេះតែបន្តអណ្តែតឡើងទៅលើទៀតអ្នកស្រុកភូមិឃើញដូច្នេះនឹកអស់សង្ឃឹមទាំងអស់គ្នាក៏លាន់មាត់ព្រម
ៗ គ្នាថា ព្រះពោធិ៍លោកមិននៅទេ ៗ ក្រោយមកឈ្មោះនេះបានក្លាយជាប់មកជាឈ្មោះភូមិហៅកាត់ខ្លីថា
ភូមិ ព្រះមួ ៗ រៀងរហូតមក ។ និយាយអំពីដើមពោធិ៍ កាលបើបានអណ្តែតចេញអំពីភូមិនោះមកហើយ
ប៉ុន្តែម្តងនេះគេនាំគ្នាហែលទឹកអូសខ្សែពួរយកទៅចងទាក់ដើមពោធិ៍អណ្តែតអូស
មកក្រៀកភ្ជាប់
នឹងដើមចារមួយដើម
តែទីបំផុតដើមចារត្រូវដើមពោធិ៍អណ្តែតអូសរលើងឫសធ្លាក់ចោលមែក
រយុលមកក្នុងទឹកដាច់ទាំងខ្សែពួរជាច្រើនកំណាត់ទៀតផង ក្រោយមកជាប់ឈ្មោះជា ភូមិ ចារយុលក្រោយហៅយា
ៗ មកនៅត្រឹមពាក្យថា ភូមិ ចាយ៉ូវ វិញ ។ ដើមពោធិ៍បានអណ្តែតឡើងបន្តមកដល់ប្របនឹងកំពង់ទឹកនៃទី
ប្រាសាទពន្ធនៈចេតិយ ហើយអណ្តែតវិលវល់ហាក់កំពុងរកទីសំចត ឃើញដូច្នេះ ព្រះបាទសុរិយាវង្ស
និងព្រះជាយា ព្រមទាំងសេនាបតីសព្វមុខមន្ត្រីនាំគ្នារៀបចំពិធីពលីការបូជាទៀនធូប
ភ្ញីផ្កានមស្សការ ចំពោះព្រះរត្នត្រ័យរួចហើយ ព្រះបាទសុរិយាវង្ស
ទ្រង់បានបួងសួងអធិដ្ឋានផ្សងថា (ប្រសិនបើដើមពោធិ៍មហស្ចារ្យនេះ
មានបុណ្យបារមីមានមហិទ្ធិរិទ្ធខ្លាំង ពូកែ
និងជាអ្នកថែរក្សាព្រះពុទ្ធសាសនា អស់កាលដ៏យូរសូមលោកឲ្យមហេសីនៃខ្ញុំព្រះករុណា
ជាក្សត្រីស្រីគ្រប់លក្ខណ៍ចុះទៅចងទាក់ដើមពោធិ៍នេះ ឲ្យបានជាប់ដើម្បីអូសទាញយកមកដាំ
ប្រតិស្ឋានទុក
Name អានសំអុល
room 104
Nice, Kun. But please add one more page about yourself briefly
ReplyDelete